ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ផ្តោតគោលដៅលើក្រុមហ៊ុន និងពលរដ្ឋចិន ជុំវិញការអះអាង កម្មសិទ្ធិនៅដែន សមុទ្រចិនខាងត្បូង

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ក្រុមហ៊ុនចិន ចំនួន២៤ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ និងដាក់បម្រាមទិដ្ឋាការ លើពលរដ្ឋចិនជាច្រើនរូប ដោយចោទប្រកាន់ពួកគេ ពីបទជួយដល់ការអះអាង កម្មសិទ្ធិដែនសមុទ្រ មិនស្របច្បាប់ របស់រដ្ឋាភិបាលចិន នៅដែនសមុទ្រចិនខាងត្បូង។

ដែនសមុទ្រចិនខាងត្បូង បានបន្តក្លាយជាចំណុចឈ្លោះគ្នា រវាងសហរដ្ឋអាមេរិក សម្ពន្ធមិត្តនៅអាស៊ី និងទីក្រុងប៉េកាំង ដែលកំពុងតែធ្វើការអះអាង កម្មសិទ្ធិដែនសមុទ្រ នៅក្នុងតំបន់ ចំណែកវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងព្រុយនេ ទាំងអស់គ្នាបានប្រឆាំង នឹងការអះអាងរបស់ចិននោះ។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសចិន កំពុងតែប្រឹងប្រែងកសាងយ៉ាងលឿន នូវកោះសិប្បនិម្មិត ចាប់តាំងពីឆ្នាំ២០១៣មក ដែលអនុញ្ញាត ឲ្យបក្សកុម្មុយនិស្តចិន ដាក់យោធាលើកោះនោះ ដើម្បួធ្វើជាប៉ុស្តិ៍ត្រួតពិនិត្យ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top