អាមេរិក៖ ការសិក្សាមួយ បានបង្ហាញថា សីតុណ្ហភាពជាមធ្យម ក្នុងអំឡុងពេលទឹកកកចុងក្រោយ ២០.០០០ ឆ្នាំមុន៧,៧ អង្សាសេ ប៉ុន្តែកាលពីយុគសម័យទឹកកក មានសីតុណ្ហភាពត្រជាក់ជាង៦ អង្សាត្រជាក់ជាងសព្វថ្ងៃនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ មកពីសហរដ្ឋអាមេរិក បានបញ្ចូលទិន្នន័យ ពីហ្វូស៊ីលសមុទ្រតូចៗ ជាមួយម៉ូដែល អាកាសធាតុ ដើម្បីព្យាករណ៍អាកាសធាតុ ក្នុងអំឡុងពេលដែលគេហៅថា ចុងក្រោយ Glacial Maximum (LGM) ។ ក្នុងអំឡុងពេលត្រជាក់នេះ ផ្ទាំងទឹកកកនៅលើផែនដី បានរាលដាលពាសពេញ ពាក់កណ្តាលនៃទ្វីបអ៊ឺរ៉ុប អាមេរិកខាងជើង អាមេរិកខាងត្បូង និងតំបន់អាស៊ីភាគច្រើន។
យោងទៅតាមអ្នកស្រាវជ្រាវថា ភាពខុសគ្នានៃសីតុណ្ហភាពជាមធ្យម រវាងយុគសម័យទឹកកកចុងក្រោយ និងឥឡូវនេះតំណាងឲ្យការផ្លាស់ប្តូរដ៏ធំមួយ។ ការរកឃើញនេះ នឹងជួយអ្នកជំនាញឲ្យយល់ ពីទំនាក់ទំនងរវាងការផ្លាស់ប្តូរ កម្រិតកាបូនបរិយាកាស ការផ្លាស់ប្តូរសីតុណ្ហភាពពិភពលោក និងព្យាករណ៍ពីការប្រែប្រួលអាកាសធាតុ នាពេលអនាគត៕ ដោយ៖លី ភីលីព