ព័ត៌មានអន្តរជាតិ

លោក Pompeo សរសើរលោក ត្រាំ ចំពោះការការពារ កូរ៉េខាងជើង ពីការធ្វើតេស្ដ នុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានកោតសរសើរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការការពារកូរ៉េខាងជើង ពីការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ បន្ថែមទៀត ខណៈពេលដែលនាំជនជាតិអាមេរិកត្រឡប់មកផ្ទះវិញ ពីការចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះ។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានធ្វើការកត់ សម្គាល់ក្នុងអំឡុងពេលមានវត្តមានដ៏កម្រ និងមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសន្និបាតជាតិរបស់ គណបក្សសាធារណរដ្ឋ ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់លោក ត្រាំ។

លោក Pompeo បានប្រាប់សន្និបាតនៅក្នុង ខ្សែវីដេអូពីទីក្រុងយេរ៉ូសាឡឹមថា “ខ្ញុំមានការងារធំមួយ ហើយពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខ គឺអរគុណដល់លោកប្រធានាធិបតី ត្រាំ ដែលបានដាក់ឲ្យអនុវត្ដគោលនយោបាយអាមេរិក ដំបូងយ៉ាងមានប្រសិទ្ធភាព”៕ដោយ ឈូក បូរ៉ា

Most Popular

To Top