បរទេស ៖ យើងបានដឹង ហើយថា វិរុសរាតត្បាត Covid-19 បានធ្វើឱ្យម៉ាសមុខ ក្លាយទៅជាវត្ថុ ដ៏មានសារៈសំខាន់បំផុត ប្រចាំថ្ងៃ ប៉ុន្តែលើសពីនេះមានក្រុមហ៊ុនជប៉ុន ដែលចាប់ផ្តើមសម្លឹង មើលឃើញ ឱកាសមួយដ៏អស្ចារ្យមួយ ។
ក្រុមហ៊ុនជប៉ុននោះ បានកើតចេញជាគំនិត ដើម្បីបង្កើតរបាំងវ៉ៃឆ្លាតមួយ ប្រភេទដោយបួកបញ្ចូល ទាំងបច្ចេកវិទ្យា ផងនិងអាចគ្របលើមុខ ការពារវិរុសកូវីដ១៩បានផង។
C- Face ត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យទំនាក់ទំនង និងការឃ្លាតឆ្ងាយពីសង្គម មានភាពងាយស្រួល ។ វាផលិតឡើងដោយការភ្ជាប់ ជាមួយកម្មវិធីដែលអាចបកប្រែដល់ទៅ ៨ ភាសាផ្សេងគ្នា ។
នាយកប្រតិបត្តិ ក្រុមហ៊ុនលោក Taisuke Ono បាននិយាយថា C-Face ផលិតឡើងពីប្លាស្ទិកពណ៌ស និងស៊ីលីកុន និងមានមីក្រូហ្វូន ដែលភ្ជាប់ទៅនឹងស្មាតហ្វូន របស់មនុស្សដែលប្រើប៊្លូធូស ។ ប្រព័ន្ធនេះអាចបកប្រែ រវាងភាសាជប៉ុន ចិនកូរ៉េ វៀតណាមឥណ្ឌូនេស៊ី អង់គ្លេស អេស្ប៉ាញ និងបារាំង៕
ប្រែសម្រួល៖ស៊ុនលី