បរទេស៖ នៅថ្ងៃសៅរ៍នេះអាជ្ញាធរឧទ្យានជាតិនិងសត្វព្រៃនៃហ្សីមបាវេ ZIMPARKS បាននិយាយ ថាសត្វដំរីចំនួន ១១ ក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងព្រៃ Pandamasue នៅភាគខាងលិចនៃប្រទេស។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន ZIMPARKS លោក Tinashe Farawo បាននិយាយថាអាជ្ញាធរកំពុង ធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ របស់សត្វដំរីទាំងនោះដែលស្ថិតនៅចន្លោះទឹកជ្រោះ Hwange និងទឹកជ្រោះ Victoria ។
លោក Farawo បានបន្តទៀតថាក្រុមគ្រូពេទ្យកំពុងមានវត្តមាននៅក្នុងកន្លែងកើតហេតុហើយមកដល់ពេលនេះ យើងកំពុងរងចាំទទួលយកលទ្ធផលវិភាគផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
