វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា យោងតាមអគ្គបញ្ជាការយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក នឹងដើរតួនាទីក្នុងការចូលរួមប្រជែងមុខតំណែង សម្រាប់ការបោះឆ្នោតឆ្នាំនេះឡើយ ។
លោក Mark Milley អគ្គសេនាធិការចម្រុះ បានសរសេរនៅក្នុងសំបុត្រមួយច្បាប់ដែលបានប្រកាស ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលជាការឆ្លើយតបទៅនឹងការចោទសួរពី ក្រុមអ្នកច្បាប់០២រូបនៅឯសភាថា “នៅក្នុងព្រឹត្តិការណ៍នៃជម្លោះមួយចំនួនដែលជាក្តីរំពឹងនៃការបោះឆ្នោត ដែលមានចែងក្នុងច្បាប់ចេញដោយតុលាការអាមេរិក និងសភាអាមេរិក ដែលតម្រូវឲ្យមានការដោះស្រាយរាល់ជម្លោះទាំងឡាយដែលកើតឡើង គឺមិនមែនយោធាអាមេរិកនោះទេ” ។
លោក Milley បានបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំនៅក្នុងគោលការណ៍ច្បាប់ក្នុងនាម ជាអ្នកកនយោបាយយោធាមួយរូប” ។ “ខ្ញុំបានដឹងច្បាស់ហើយថា មិនមានតួនាទីណាមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងដំណើរការនោះទេ”។
ចម្លើយទំាងអស់នេះបានកើតឡើង ខណៈដែលបេក្ខភាពប្រធានាធិបតីបានចោទជាសំណួរឡើងអំពីការពាក់ព័ន្ធនឹងយោធា នៅក្នុងការបោះឆ្នោតឆ្នាំនេះ ។
ប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណៈឆ្នាំ២០២០ ដូណាល់ ត្រាំ បានលើកឡើងដោយរំពឹងថា គាត់នឹងមិនទទួលយកលទ្ធផលនៅក្នុងខែវិច្ឆិកា ដោយការអះអាងនេះមិនបានផ្តល់នូវភស្តុតាងណាមួយ ដែលអ៊ីមែលបោះឆ្នោត អាចនាំមានការសាយភាយអ្នកបោះឆ្នោតក្លែងក្លាយនោះទេ ៕