Twitter មានកំណត់ត្រាថ្មី សម្រាប់ការបង្ហោះ ដែលមានអ្នក Like ច្រើនជាងគេ ដែលវាជាការបង្ហោះដ៏សោកសៅបំផុតមួយ។
Twitter បានបញ្ជាក់ថាការបង្ហោះលើកចុងក្រោយ របស់គណនីតារាសម្ដែង Chadwick Boseman ដែលជាដំណឹង នៃការស្លាប់របស់តារាសម្ដែងរូបនេះ គឺជាការបង្ហោះដែលមានអ្នកចុច Like ច្រើនជាងគេ ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហានេះ ការបង្ហោះមានអ្នកចុច Like រហូតដល់ ៧,២លានដង និងមានការចែករំលែក ៣,១លានដងផងដែរ។
គួរដឹងថាតារាសម្ដែង Chadwick Boseman បានស្លាប់ដោយជំងឺមហារីកពោះវៀនធំដំណាក់កាលទី៣ នៅវ័យ ៤៣ឆ្នាំ ក្រោយពីប្រយុទ្ធនឹងជំងឺនេះអស់រយៈពេល ៤ឆ្នាំ៕
ដោយ ៖ sabay
