តូក្យូ ៖ ការបណ្តាក់ទុនចល័ត របស់ជប៉ុន បានបង្ហាញរថយន្តវ៉ែន២ ផ្នែកដោយមួយអាចប្រើ ជាកន្លែងធ្វើការ ឬហាង ចល័ត និងមួយទៀតបូមខ្យល់ ស្រស់តាមរយៈយាន ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាល នៃ COVID-19 រវាងអ្នកដំណើរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នេះគឺជាការផ្តល់ ជូនពាណិជ្ជកម្មលើកដំបូងពី Monet គឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនSoftBank Corp and Toyota Motor Corp ក្នុងមួយកំណែ រថយន្តToyota Hiace van មានលក្ខណៈប្រែប្រួល តាមអាកាសធាតុខាងក្រៅ ដោយបំពាក់ជាមួយអេក្រង់ និងវាំងនន ដើម្បីកំណត់ការការពារឆ្លងវីរុស ។ រថយន្តនេះអាចផ្ទុក អ្នកដំណើរបាន ៨ នាក់នៅខាងក្រោយ ហើយរថយន្ដវ៉ាន់ស៊េរីថ្មីមួយទៀត អនុញ្ញាតឲ្យអ្នកប្រើរៀបចំ ផ្ទៃខាងក្នុងជាហាង ឬកន្លែងធ្វើការ ។
ការបណ្តាក់ទុនរួមគ្នា រវាងMonet ត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែតុលាឆ្នាំ ២០១៨ ដោយមានគោលដៅក្លាយជាវេទិកាមួយ សម្រាប់សេវាកម្មដែលគ្មានអ្នកបើកបរ។ ការរចនាទាំង២នេះ មិនរួមបញ្ចូលបច្ចេកវិទ្យា បើកបរដោយខ្លួន ឯងទេ ហើយក្នុងករណីការរចនា មានគោលបំណងច្រើនច្បាប់ផ្លូវ របស់ប្រទេសជប៉ុន មិនតម្រូវឲ្យមានគ្រឿងបន្លាស់ ដូចជាតុត្រូវទុកមុនពេលរើចេញ ។
ការបណ្តាក់ទុននេះសង្ឃឹមថា នឹងលក់ ១០០ យូនីតនៅក្នុងប្រទេសជប៉ុន ដល់អតិថិជនពីរដ្ឋាភិបាល និង ក្រុមហ៊ុនក្នុងឆ្នាំហិរញ្ញវត្ថុនេះ។ Monetគឺជាសម្ព័ន្ធភាពដំបូង រវាងក្រុមហ៊ុនផលិតរថយន្តធំ ជាងគេរបស់ជប៉ុន និងក្រុមហ៊ុនផ្តល់សេវា ឥតខ្សែលេខ ៣ របស់ខ្លួន ទទួលការគាំទ្រពីក្រុមហ៊ុនផលិត រថយន្តក្នុងស្រុកផ្សេងទៀត ខណៈឧស្សាហកម្មនេះប្រណាំង ដើម្បីអភិវឌ្ឍយានយន្ត និងសេវាកម្មស្វយ័ត ៕ដោយ៖លី ភីលីព