វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយឯកទេស បានរាយការណ៍ថា កំហុសមួយទាក់ទង នឹងក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំមួយ របស់ក្រុមហ៊ុន CenturyLink បានផ្អាកសេវាកម្ម អ៊ីនធើណេត យ៉ាងខ្លីនៅលើទីផ្សារពិភពលោក ជាច្រើនដែលជះឥទ្ធិពល ដល់សេវាកម្មផ្សាយពាណិជ្ជកម្ម វេទិកាល្បែងនិងការចាក់ផ្សាយ តាមអ៊ីនធើណេត នៃបាល់ទាត់អឺរ៉ុប យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនបាននិយាយ នៅលើបណ្តាញសង្គម Twitterមួយថា យើងអាចបញ្ជាក់បានថា សេវាកម្មទាំងអស់រង ផលប៉ះពាល់ដោយការដាច់ IP នៅថ្ងៃនេះត្រូវបានស្តារឡើងវិញហើយ។ យើងសូមទោសដោយស្មោះ ចំពោះផលប៉ះពាល់ដែលបានកើតឡើងនេះ។
CenturyLink មានមូលដ្ឋាននៅទីក្រុង Monroe រដ្ឋ Louisiana គេមិនទាន់ដឹងច្បាស់ថា តើការរំខាននេះ មានជាប់ទាក់ទង នឹងការខូចខាតពីព្យុះHurricane Laura បានឆ្លងកាត់រដ្ឋ Louisiana កាលពីចុងសប្តាហ៍មុនបណ្តាល ឲ្យមានការដាច់ចរន្តអគ្គិសនី រាលដាលយ៉ាងដូចម្តេច ។ ទូរទស្សន៍ CNN បានរាយការណ៍ថា កម្មវិធី និងគេហទំព័ររួមមានសេវាកម្មស្ទ្រីមធំ ៗ Hulu ក៏ដូចជាបណ្តាញ PlayStation និង XBox Live បានរាយការណ៍ អំពីការរំខាននានា ។
បណ្តាញបាល់ទាត់ Telefoot របស់បារាំងក៏ត្រូវបាន រងផលប៉ះពាល់ផងដែរ ដោយរំខានដល់ការចាក់ផ្សាយ ការប្រកួតពេលរសៀល។ ក្រុមហ៊ុន Telefoot ទើបតែចាប់ផ្តើម ចាក់ផ្សាយបាល់ទាត់ឡើងវិញ បន្ទាប់ពីមានការផ្អាកពីជំងឺរាតត្បាត៕ដោយ៖លី ភីលីព