បរទេស ៖ អង្គភាពរដ្ឋទទួលបន្ទុក កិច្ចការងារផ្លូវដែក របស់ប្រទេសថៃ ឬSRT នៅថ្ងៃសៅរ៍នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ទាំងឡាយថា គម្រោងរថភ្លើងល្បឿនលឿន ប្រវែង ២២០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីអាកាសយានដ្ឋាន ទាំង ៣ របស់ប្រទេសថៃ នឹងត្រូវពន្យារពេល ។
អាកាសយានដ្ឋានទាំង ៣ ដែលត្រូវភ្ជាប់ជាមួយផ្លូវដែក ល្បឿនលឿន រួមមានអាកាសយានដ្ឋាន សុវណ្ណអាកាសយានដ្ឋានភូមិដុនមឿង និងអាកាសយានដ្ឋានយូ – តាពៅ ។ ប្រធាន SRT លោក Nirut Maneephan មានប្រសាសន៍ថា ថវិកាក្នុងការកម្ទេចហេដ្ឋារចនាសម្ព័ន្ធ ចាស់ ដើម្បីបើកផ្លូវសម្រាប់ប្រព័ន្ធល្បឿនលឿនថ្មីនេះ មិនត្រូវបានអនុម័តឡើយ បន្ទាប់មកការសាងសង់ផ្លូវដែក ដំណាក់កាលទី ១ នឹងត្រូវពន្យារពេល។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀង ស្តីពីគម្រោងអភិវឌ្ឍផ្លូវដែកល្បឿនលឿន ភ្ជាប់ព្រលានយន្តហោះចំនួន ៣ នៅប្រទេសថៃ ត្រូវបានចុះហត្ថលេខានៅចុងឆ្នាំ ២០១៩ មកម្ល៉េះហើយមានទំហំប្រាក់ វិនិយោគប្រមាណជា៧,២២ពាន់ប៊ីលានដុល្លារ អាមេរិក៕
ប្រែសម្រួល៖ស៊ុនលី