បរទេស៖ យន្តហោះចម្បាំងបំបាំងកាយ F-22 បានធ្វើការស្ទាក់ ដំណើរយន្តហោះល្បាតរុស្ស៊ី៣ក្រុម ដែលមួយក្រុមមានពីរគ្រឿង នៅក្បែររដ្ឋអាឡាស្កា មុនពេលចូល ក្នុងដែនអាកាសសហរដ្ឋអាមេរិក ឬក៏កាណាដា នេះបើយោងតាមសម្តី ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង ហៅកាត់ថា NORAD និយាយប្រាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការ NORAD បាននិយាយថា យន្តហោះរុស្ស៊ី Tu-142 បានចុលក្នុងតំបន់កំណត់ ការពារដែនអាកាសអាឡាស្កា ដែលលាតសន្ធឹងនៅអាមេរិកខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានចូលមកក្នុងចម្ងាយ៥០ម៉ាយ ពីតំបន់ឆ្នេរអាឡាស្កា។
នាយឧត្តមសេនីយ៍ Glen D. VanHerck ជាមេបញ្ជាការរបស់ទីបញ្ជាការ NORAD បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធីសាស្ត្រភាគខាងជើងរបស់យើង មានការកើនឡើង ក្នុងសកម្មភាពយោធាបរទេស ស្របពេលដែលគូប្រកួតប្រជែង របស់យើងបន្តពង្រីកវត្តមានយោធា និងសង្កេតតាមដានមើល កិច្ចការពាររបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង