ព័ត៌មានអន្តរជាតិ

នាវាចម្បាំង អាមេរិកឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ជាលើកទីពីរក្នុងពេលពីរសប្ដាហ៍

បរទេស៖កងទ័ពជើងទឹកអាមេរិកនិងក្រសួងការពារជាតិ តៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា នាវាចម្បាំងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿង បានហោះហើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយនេះជាប្រតិបត្តិការបែបនេះលើកទីពីរ ក្នុងពេលពីរសប្ដាហ៍ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ 

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយប្រាប់ថា នាវាពិឃាត USS Halsey សមត្ថភាពមីស៊ីលប្រភេទ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ។ 

មន្ត្រីតំណាងកងនាវាចម្បាំងលេខ៧របស់អាមេរិក លោក Reann Mommsen បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការធ្វើដំណើរឆ្លងកាត់របស់នាវាកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះ បង្ហាញឲ្យឃើញនូវការប្តេជ្ញារបស់អាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ។ កងទ័ពជើងទឹកអាមេរិក នឹងបន្តធ្វើការហោះហើរ បើកបរនាវា និងធ្វើប្រតិបត្តិការនៅទីណាមួយដែលច្បាប់អន្តរជាតិអនុញ្ញាត”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top