បរទេស ៖ ក្រសួងការពារជាតិ របស់តៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃចន្ទនេះថា កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន កំពុងតែរីកធំធាត់កើនឡើង ក្នុងសមត្ថភាពរបស់ខ្លួន ប៉ុន្តែនៅតែខ្វះលទ្ធភាព ធ្វើការវាយប្រហារ ពេញទំហឹងលើតៃវ៉ាន់។
នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីអំណាចយោធា របស់ប្រទេសចិន ដែលបានប្រគល់ ទៅឲ្យរដ្ឋសភា ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បង្ហាញពីសេណារីយ៉ូ សម្រាប់សកម្មភាពចិន ដែលរួមបញ្ចូលទាំងការបិទផ្លូវ និងការដណ្ដើមយកកោះក្បែរតំបន់ឆ្នេរនានា។
របាយការណ៍នោះ បាននិយាយថា យោធារបស់ប្រទេសចិន នៅតែបន្តបូជាខ្លួនឯង ចំពោះការពង្រឹងធ្វើសមយុទ្ធ បាញ់គ្រាប់ពិត កសាងភាពរឹងមាំ សម្រាប់សង្គ្រាមប្រភេទថ្មី និងការអភិវឌ្ឍផលិតបច្ចេកវិទ្យានិងអាវុធដ៏លេចធ្លោរ ប៉ុន្តែលើប្រតិបត្តិការ ទិកនិកនិងយុទ្ធសាស្ត្រចំពោះតៃវ៉ាន់ វានៅតែមានកម្រិត ដោយសារតែបរិយាកាលភូមិសាស្ត្រ ធម្មជាតិរបស់ច្រកសមុទ្រ តៃវ៉ាន់ ហើយសម្ភារៈចូលចត និងសមត្ថភាពដឹកជញ្ជូន នៅមិនគ្រប់គ្រាន់ គឺវានៅតែមិនមាន សមត្ថភាពប្រយុទ្ធផ្លូវការ ដើម្បីវាយប្រហារ ពេញទំហឹងលើតៃវ៉ាន់ ៕
ប្រែសម្រួល៖ប៉ាង កុង