ព័ត៌មានអន្តរជាតិ

Fitch ៖ ការកំណត់គោល នយោបាយរបស់ជប៉ុន នៅតែមានស្ថេរភាព បន្ទាប់ពីការលាលែង របស់លោកអាបេ

តូក្យូ ៖ ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ ឥណទាន Fitch Ratings បាននិយាយថា ការកំណត់គោលនយោបាយ របស់ជប៉ុន ទំនងជានៅតែមានស្ថេរភាព បន្ទាប់ពីការលាលែង ពីតំណែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោកអាបេ បានប្រកាសកាលពីថ្ងៃសុក្រថា លោកបានលាឈប់ពីតំណែង ដោយសារ តែសុខភាពមិនល្អ ខណៈការប្រយុទ្ធដ៏យូរលង់ របស់លោកជាមួយនឹងជំងឺដំបៅ រលួយបានឈាន ដល់ការបញ្ចប់ អាណត្តិ របស់លោកក្នុងនាមជានាយករដ្ឋមន្រ្តី ដែលកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ។

Fitch បាននិយាយថា មូលដ្ឋានគ្រឹះរបស់ខ្លួន នៅតែមានថា មេដឹកនាំថ្មី នៅក្នុងប្រទេសជប៉ុន នឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរគោល នយោបាយសំខាន់ៗនោះទេ ហើយខ្លួនបានរំពឹងទុកថា ការដាក់បំណុលសាធារណៈ លើគន្លងនិរន្តរភាព នឹងនៅតែជាគោលដៅគោល នយោបាយស្នូលសម្រាប់ប្រទេសជាតិ ៕ដោយ៖លី ភីលីព

Most Popular

To Top