ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ បង្កើនការគាំទ្រ ចំពោះកោះតៃវ៉ាន់

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្តនេះ បាននិយាយប្រាប់ថា ខ្លួននឹងបង្កើតកិច្ចពិភាក្សា សេដ្ឋកិច្ចទ្វេភាគីមួយ ជាមួយកោះតៃវ៉ាន់ ហើយនេះជាគោលគំនិតមួយ ដែលខ្លួននិយាយថា មានគោលដៅពង្រឹង ចំណងមិត្តភាពជា មួយទីក្រុងតៃប៉ិ និងគាំទ្រកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ប្រឈមមុខនឹងកំណើន សម្ពាធពីទីក្រុងប៉េកាំង ។

ទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ខ្លួននាពេលថ្មីៗនេះ ទើបបានប្រកាសការធានាសន្តិសុខ ចំពោះកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយ ដែលអ្នកវិភាគនានានិយាយថា ហាក់មានបំណងបង្ហាញការគាំទ្រ បន្ថែមទៀតសម្រាប់ទីក្រុងតៃប៉ិ ។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ស្របពេលមានការបង្កើនការគម្រាមកំហែង របស់ចិនចំពោះកោះតៃវ៉ាន់ និងនៅពេលដែលចំណងមិត្តភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតថ្មីក្នុងខែវិច្ឆិកា ជាមួយវិធីសាស្ត្រដ៏តឹងរឹង ចំពោះប្រទេសចិន នៅក្នុងចំណោមទម្រង់គោលនយោបាយបរទេស សំខាន់ៗរបស់លោក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top