ព័ត៌មានអន្តរជាតិ

ក្រិកត្រៀមខ្លួន ចំណាយបន្ថែម ដើម្បីជំរុញបង្កើន កម្លាំងប្រដាប់អាវុធ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា ប្រទេសក្រិក បានត្រៀមខ្លួន ដើម្បីចំណាយចំណែក នៃប្រាក់បម្រុងរបស់ខ្លួនបន្ថែមទៀត ដើម្បីគំាទ្រដល់កងកម្លាំង ប្រដាប់អាវុធ យ៉ាងយូរនៅដើមឆ្នាំនេះ ក្រោយពីរឹតត្បិតជាច្រើនឆ្នាំក្នុងការចំណាយលើការពារជាតិ។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Alpha TV រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christos Staikouras បានមានប្រសាសន៍ប្រាប់ថា ការចំណាយនេះ គឺរួមបញ្ចូលទាំងការគាំទ្រ ដល់កងកម្លាំងអន្តរាគមន៍ របស់កងកម្លាំងប្រដាប់អាវុធផង។

គួរបញ្ជាក់ថា នៅក្នុងអំឡុងវិបត្តិបំណុល រយៈពេលមួយទសវត្ស ដែលផ្ទុះឡើងនៅចុងឆ្នាំ២០០៩ ប្រទេសក្រិកបានបោះបង់ចោលការ ចំណាយលើវិស័យការពារជាតិរបស់ខ្លួន ក្រោមលក្ខខណ្ឌថវិកាសង្គ្រោះអន្តរជាតិ ជួយប្រទេសនេះឲ្យ នៅតែដើទៅមុខ ហើយក្រិកបានផុតចេញពីថវិកា សង្គ្រោះទី៣របស់ខ្លួន នៅក្នុងខែសីហា ឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top