បរទេស៖ រថយន្តមួយគ្រឿង ដែលមានមនុស្ស ៤ នាក់ នៅខាងក្នុងបានបើកបុករថពាសដែក របស់យោធាអាមេរិកមួយគ្រឿង នៅទីក្រុង Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ៤ នាក់បានស្លាប់ និងទាហានអាមេរិកម្នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
យោងតាមរបាយការណ៍ បានអោយដឹងថា រថពាសដែកអាមេរិក កំពុងធ្វើដំណើរ ទៅកាន់មូលដ្ឋានយោធា នៅជិតទីក្រុងសេអ៊ូល នៅពេលដែលរថយន្តដឹកអ្នកដំណើរ បានបុកពីខាងក្រោយ នៃរថយន្តយោធាអាមេរិក។
ជនរងគ្រោះ នៃគ្រោះថ្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការព្យាបាលបន្ទាន់រួមទាំង CPR ប៉ុន្តែបានស្លាប់នៅពេលក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា

