សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទថា សរុបមានពលរដ្ឋចំនួន៤១១.៧២៦នាក់ ដែលបានរកឃើញថា មានលទ្ធផលជាវិជ្ជមាននៃវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) គិតចាប់តាំងពីមានការឆ្លងជំងឺ និងមានពលរដ្ឋចំនួន ១១.២៨៩នាក់បានស្លាប់ដោយសារជំងឺនេះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីថ្មីចំនួន១.៧៥៣នាក់ដែលបានឆ្លងជំងឺត្រូវបានរកឃើញ នៅក្នុងថ្ងៃមុន និងមានអ្នកជំងឺស្លាប់បន្ថែមទៀត ចំនួន៤៥នាក់ ។
ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋចំនួន ៣៨៣.៨៧៩នាក់ បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន ១៦.៥៥៨នាក់ ត្រូវបានគេបញ្ជាក់ថា មានករណីធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

