ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្ដហោះចម្បាំង របស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធា ន័រវេសមួយគ្រឿង នៅលើដែនសមុទ្រ Barents នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ប្រព័ន្ធផ្សព្វផ្សាយដែន អាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅអាកាសមួយ ដែលខិតជិតព្រំដែន ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រ Barents ។
យន្តហោះរុស្ស៊ី MiG-31 និងបុគ្គលិករបស់ខ្លួន បានកំណត់អត្តសញ្ញាណវត្ថុ ពីលើអាកាសនោះ ជាយន្ដហោះល្បាត P-3C Orion របស់កងទ័ពអាកាសន័រវេស។
បន្ទាប់ពីយន្ដហោះន័រវែស បានហោះចេញពីព្រំដែនរុស្ស៊ី យន្តហោះរុស្ស៊ីបានវិលត្រឡប់មកអាកាស យានដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព៕
ដោយ ឈូក បូរ៉ា