ព័ត៌មានអន្តរជាតិ

អាមេរិកសម្រេច ដកបម្រាម ជួញដូរអាវុធរបស់ Cyprus កំពុងធ្វើឲ្យតួកគីខឹង

បរទេស៖នៅថ្ងៃពុធនេះរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើការប្រកាសថាសហរដ្ឋអាមេរិកនឹងដកទណ្ឌកម្ម ជួញដូរអាវុធដែលមានអាយុកាល ៣៣ ឆ្នាំហើយនោះចេញពី ប្រទេស Cyprus និងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខកាន់តែស៊ីជម្រៅរវាងគ្នាឡើងវិញផងដែរ។

កោះនេះត្រូវបានបែងចែកនៅឆ្នាំ ១៩៧៤ បន្ទាប់ពីការលុកលុយ របស់តួកគីដែលបង្កឡើងដោយរដ្ឋប្រហារដែលដឹកនាំដោយប្រទេសក្រិក។ ហើយក្នុងនោះផងដែរប្រទេសតួកគីបានទទួលស្គាល់ សាធារណៈរដ្ឋតួកគីដែលស្ថិតនៅ ភាគខាងជើងនៃប្រទេស Cyprus ដែលមិនត្រូវបានទទួលស្គាល់ដោយ ប្រទេសផ្សេងទៀត។

កិច្ចប្រឹងប្រែងបង្កើតសន្តិភាពជាច្រើនត្រូវបានបរាជ័យខណៈដែល ទីក្រុងវ៉ាស៊ីនតោនបានដាក់កម្រិតលើការទិញដូរសព្វាអាវុធនៅលើប្រទេសជាកោះមួយនេះ ចាប់តាំងពីឆ្នាំ ១៩៨៧ មកដោយរំពឹងថានឹងមានកិច្ចប្រឹងប្រែងបង្រួបបង្រួមនិងចៀសវាង ការប្រកួតប្រជែងអាវុធនៅលើកោះនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top