ព័ត៌មានអន្តរជាតិ

ការប្រជែងភូមិសាស្រ្តនយោបាយ រវាងអាមេរិក-ចិន អាចបង្អាក់ សន្ទុះកិច្ចសហប្រតិបត្ដិការអន្ដរជាតិ

សេអ៊ូល៖ ក្រុមអ្នកប្រាជ្ញឈានមុខគេ មកពីប្រទេសកូរ៉េខាងត្បូង និងនៅបរទេស បានសម្តែង
ការព្រួយបារម្ភកាលពីថ្ងៃអង្គារថា ការប្រជែងគ្នាភូមិសាស្ត្រនយោបាយចិន – អាមេរិក អាចនឹងបង្អាក់សន្ទុះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងយុគសម័យជំងឺ ឆ្លងមេរោគកូវីដ-១៩ បើទោះបីជាការរីករាលដាល នៃជំងឺរាតត្បាតនេះ បានបង្កើនតម្រូវការសាមគ្គីភាពសកល កាន់តែច្រើនក៏ដោយ។

ក្នុងអំឡុងពេលបើកថ្ងៃ នៃកិច្ចពិភាក្សាការពារជាតិ ទីក្រុងសេអ៊ូល ប្រចាំឆ្នាំ អ្នកជំនាញខ្លះ បានសង្កត់ធ្ងន់លើតួនាទី របស់រដ្ឋអំណាចកណ្តាល ដូចជាកូរ៉េខាងត្បូង និងស្ថាប័នពហុភាគី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហា ប្រឈមរួមគ្នាដូចជាជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងភេរវកម្មជាដើម។

នៅក្នុងនោះដែរ អ្នកចូលរួមខ្លះ បានចូលរួមក្នុងវេទិការយៈពេល ៣ ថ្ងៃដែលរៀបចំ ដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង តាមរយៈតំណភ្ជាប់វីដេអូ ដោយសារតែការរាតត្បាត។

លោក Yoon Young-kwan អតីតរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា “ខ្ញុំគិតថាមុខតំណែងក្របខណ្ឌជំងឺ COVID-១៩ នឹងត្រូវបានកំណត់ ដោយការប្រកួតប្រជែងខ្លាំង និងខ្លាំងក្លារវាងអាមេរិក និងចិន។ វាជាការចាប់ផ្តើម នៃសង្គ្រាមត្រជាក់ថ្មី”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top