បរទេស៖ក្រុមមួយក្នុងចំណោមទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីណែនាំរួមគ្នាមួយថា ប្រទេសកូរ៉េខាងជើងបន្តស្វះស្វែងរកវត្ថុសំខានៗសម្រាប់កម្មវិធីមីស៊ីល និងបានព្រមានថា ឧស្សាហកម្មជាច្រើនបានប្រថុយនឹងការបំពានទណ្ឌកម្មអន្តរជាតិលើប្រទេសកុម្មុយនិស្តឯកោនេះ។
សេចក្តីណែនាំចេញដោយក្រសួងការបរទេស ក្រសួងពាណិជ្ជកម្មនិងក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែប្តេជ្ញារារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើងទិញយកវត្ថុធាតុដើមមានប្រភពនៅបរទេស សម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។
តាមសេចក្តីរាយការណ៍ សេចក្តីណែនាំរួមគ្នានោះ និយាយដូច្នេះថា “វាសំខាន់ណាស់ដែលក្រុមហ៊ុនវិស័យឯកជននិងបុគ្គលនានា គួរតែដឹងពីវត្ថុសំខាន់ៗ ដែលស្វះស្វែងរកដោតកម្មវិធីអាវុធកូរ៉េខាងជើង វិធីសាស្ត្រនិងបច្ចេកទេសទិញរបស់កូរ៉េខាងជើង ហានិភ័យនៃការពាក់ព័ន្ធក្នុងការទិញពាក់ព័ន្ធមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងផលវិបាកសំខាន់ៗដែលពួកគេត្រូវប្រឈមមុខ”៕ប្រែសម្រួល៖ប៉ាង កុង