ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ចំពោះរបាយការណ៍ របស់អាមេរិក ស្តីពីយោធាចិន

ប៉េកាំង៖ យោធាចិន បានប្រឆាំងដាច់ខាត ចំពោះរបាយការណ៍ដែលមានការភាន់ច្រឡំមួយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក ស្តីពីយោធាចិន ដោយថាវាមានគុណវិបត្តិជាមួយនឹងផ្នត់គំនិតនៃការលេងហ្គេមសូន្យ និងចិត្តគំនិតសង្គ្រាមត្រជាក់។

សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានច្រានចោលនូវអ្វីដែលគេហៅថា“ ការគំរាមកំហែងខាងយោធាចិន” និងបានបកស្រាយយ៉ាងត្រឹមត្រូវនូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។

ការិយាល័យនោះបានកត់សម្គាល់ថារបាយការណ៍របស់សហរដ្ឋអាមេរិក បានបង្កាច់បង្ខូចការធ្វើទំនើបកម្មយោធាការ ចំណាយយោធា និងគោលនយោបាយនុយក្លេអ៊ែររបស់ចិនធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់ និងបានបង្កើតការប្រឈមមុខដាក់គ្នាឆ្លងកាត់ដែនសមុទ្រ៕ដោយ ឈូក បូរ៉ា

Most Popular

To Top