ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចាប់ផ្តើមហាត់សម សម្រាប់ព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបបង្កើតគណបក្ស

សេអ៊ូល៖ គេហទំព័រឃ្លាំមើលមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមការហាត់សម សម្រាប់ក្បួនព្យុហយាត្រាយោធាមួយដែលគេរំពឹងថា នឹងប្រារព្ធធ្វើនៅខែក្រោយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកំពុងកានលអំណាច។

 រូបភាពផ្កាយរណបដែលត្រូវបានថតនៅថ្ងៃទី៣១ ខែសីហា  នៃ“ អាកាសយានដ្ឋាន Mirim” នៅទីក្រុងព្យុងយ៉ាង បង្ហាញថា រថយន្តរាប់រយគ្រឿងចតនៅចំណតរថយន្តពាយ័ព្យជាប់នឹងមូលដ្ឋានព្យុហយាត្រា និងកងទ័ពរាប់ពាន់នាក់។

 របាយការណ៍នេះបានឲ្យដឹងថា“ កូរ៉េខាងជើង  ត្រូវបានគេរំពឹងថា នឹងធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី១០ ខែតុលា ឆ្នាំនេះដើម្បីប្រារព្ធខួបលើកទី ៧៥ នៃគណបក្សពលករកូរ៉េ៕ដោយ ឈូក បូរ៉ា

Most Popular

To Top