អង់គ្លេស ៖ ក្រុមអ្នកជំនាញ បាននិយាយថា ចក្រភពអង់គ្លេស បានធ្លាក់ចុះតារាងល្បឿន រលកធាតុអាកាសអ៊ីនធើណេត ទូទាំងពិភពលោក ពីចំណាត់ថ្នាក់ទី៣៤ ក្នុងឆ្នាំ ២០១៩ ដល់លេខ ៤៧ក្នុងឆ្នាំនេះដែលជាលទ្ធផលនៃការចែកចាយបណ្តាញខ្សែកាបអុបទិកសុទ្ធយឺតនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
World Broadband Speed League ប្រមូលទិន្នន័យពីការសាកល្បង ល្បឿនជាង ៥៧០ លាននៅក្នុងប្រទេស ២២១ ឬតំបន់ជុំវិញពិភពលោក ដើម្បីបង្កើតការប្រៀបធៀប។ តារាងឆ្នាំ ២០២០ បានបង្ហាញថា ល្បឿនមធ្យម របស់ចក្រភពអង់គ្លេស បានកើនឡើងពីប្រហែល២២ មេហ្គាបៃក្នុងមួយវិនាទី (Mbps) ក្នុងឆ្នាំ ២០១៩ ដល់ ៣៧, ៨២ មេហ្គាបៃកន្លែង តារាងរបស់វាបានធ្លាក់ចុះ ។
ចក្រភពអង់គ្លេសបានធ្លាក់ចុះ ១៣ កន្លែង ពីព្រោះវាមិនអាចបង្កើនល្បឿនអ៊ីនធើណេត លឿនដូចកន្លែងផ្សេងទៀត ដោយសារការដាក់បណ្តាញ ខ្សែកាបអុបទិកយឺតជាងមុន។ ចំណុចកំពូលទាំង៣លើ តារាងត្រូវបានកាន់កាប់ ដោយប្រទេសតូចៗ រួមមាន Liechtenstein, Jersey និង Andorraទាំងអស់មានល្បឿនលឿន ជាង ២០០Mpbs ។
សហរដ្ឋអាមេរិកស្ថិតនៅលេខរៀងទី ២០ ដែលមានល្បឿនជាមធ្យម ៧១.៣០Mbps ហើយអូស្ត្រាលីស្ថិត នៅលំដាប់ទី ៦២ ជាមួយនឹងល្បឿនមធ្យម ២៥.៦៥Mbps ។Pure fibre ត្រូវបានគេស្គាល់ថា ជាFibre ទៅក្នុងបរិវេណពាក់ព័ន្ធនឹង ការបញ្ជូនរលកធាតុអាកាស អ៊ីនធើណេតតាមរយៈ ខ្សែកាបអុបទិកត្រង់ទៅផ្ទះ ឬការិយាល័យ ៕ដោយ៖លី ភីលីព