ព័ត៌មានអន្តរជាតិ

មើលសមត្ថភាព ប្រព័ន្ធ​កាំជ្រួច​ហ្វូង ​​ដែលឥណ្ឌា​បញ្ជា​ទិញ​ ទុកសាកកម្លាំងជាមួយ​ចិន​

ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​ឯកជន ​ដើម្បី​បញ្ជា​ទិញ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង ​បញ្ជា​នាំ​ផ្លូវ​ធុន​ Pinaka​ ក្រោយ​ពេល​ស្ថានភាព​ជម្លោះ​ព្រំដែន ​ជាមួយ​ចិន​កាន់​តែ​កើន​កម្ដៅ​។​

ដើម្បី​​បំពាក់​បន្ថែម​ដល់​កងទ័ព​១,៣​លាន​នាក់ ក្រសួង​ការពារជាតិ​ឥណ្ឌា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​តំលៃ​៣៨០​លាន​ដុល្លារ​ ជាមួយ​ក្រុម​​ហ៊ុន​ Tata Power Company, Larsen & Toubro and Bharat Earth Movers Ltd​ ដើម្បី​ទិញ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ទំនើបចំនួន​៦​ឈុត សរុប​មាន​ទម្រ​បាញ់​ ចំនួន​១១៤​ដើម ដើម្បី​ដាក់​តាម​​ព្រំដែន​ចិន​។​​

​សារព័ត៌មាន​បក្ស​កុំម្មុយនីស្ត ​របស់​ចិន ​បាន​ព្រមាន​ឥណ្ឌា​ថា ​នឹង​ខាតបង់​យោធា​ធ្ងន់ធ្ងរ ​ជាង​កាល​ពី​ឥណ្ឌា​ធ្វើសង្គ្រាម​ជាមួយ​ចិន​ នៅ​ទសវត្ស​ឆ្នាំ​៦០​ទៅទៀត ​​បើ​ឥណ្ឌា​ហ៊ាន​​ប្រហើន​ប្រឈម​មុខ​​ជាមួយ​ចិន​អំពី​ជម្លោះព្រំដែន​​ នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​ ៕ ​
ដោយ ៖ sabay

Most Popular

To Top