អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេស បានបង្ហាញនូវបណ្តាញកង់ទែរគំរូមួយ សម្រាប់ការទំនាក់ទំនង តាមអ៊ីនធីណេតដែលមានសុវត្ថិភាព មិនអាចជ្រាបចូលបាន តាមរយៈការវាយប្រហារតាមអ៊ីនធើណេតឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ប្រព័ន្ធ“ ពហុមុខងារ” របស់សាកលវិទ្យាល័យBristolបែងចែកបំណែកតូចៗ ដែលផ្ទុកព័ត៌មានទៅ អ្នកប្រើប្រាស់អ៊ីនធើណេតច្រើន ពីប្រភពកណ្តាលតែមួយ។ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញពីបច្ចេកវិទ្យា ផ្តល់ផលប៉ះពាល់អវិជ្ជមាន នៃការជាប់ទាក់ទងនឹងកង់ទិច លើសរសៃអុបទិក នៅក្នុងទីតាំងផ្សេងៗគ្នា នៅទូទាំងBristol ។
ប្រសិនបើក្រឡុកចេញ ប្រព័ន្ធនេះអាចធ្វើឲ្យមាតិកា នៃសារតាមអ៊ីនធើណេត មានសុវត្ថិភាពទាំងស្រុងពីការស្កាត់ ខណៈពេលរក្សាទុកប្រាក់ រាប់ពាន់លានផោន ដែលបានចំណាយលើប្រព័ន្ធទំនាក់ ទំនងកង់ទែរបច្ចុប្បន្ន ។ បច្ចេកវិទ្យា Quantum ប្រើឥទ្ធិពលមិន គួរឲ្យជឿនៃរូបវិទ្យាកង់ទិច ជាធម្មជាតិនៃរូបធាតុនៅកម្រិតអាតូម និងអាតូមិចសម្រាប់ភាព ជឿនលឿនផ្នែកទំនាក់ទំនង ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា គំរូដើមតែមួយគត់ របស់ពួកគេត្រូវបានគេយល់ថា ជាបណ្តាញកង់ទិចធំបំផុត មិនធ្លាប់មាន ហើយអាចផ្លាស់ប្តូររបៀបមនុស្ស ប្រាស្រ័យទាក់ទងតាមអ៊ីនធើណេត ។ អ្នកនិពន្ធការសិក្សា បណ្ឌិត Siddarth Joshi នៅឯមន្ទីរពិសោធន៍ Quantum វិស្វកម្មបច្ចេកវិទ្យា (QET) នៃសាកលវិទ្យាល័យ Bristol បាននិយាយថា នេះតំណាងឱ្យរបកគំហើញដ៏ធំធេងមួយ ហើយធ្វើឲ្យអ៊ីនធើណេតកង់តូម ជាសំណើជាក់ស្តែងជាងមុន៕
ដោយ៖លី ភីលីព