ព័ត៌មានអន្តរជាតិ

សាត្រាស្លឹករឹតចិន បុរាណកាលពី២,០០០ឆ្នាំ មុនពិពណ៌នាអំពីមាគ៌ា របស់មនុស្ស ជាអត្ថបទកាយវិភាគវិទ្យា ចំណាស់ជាងគេបំផុត

ចិន៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សាត្រាស្លឹករឹត ត្រូវបានលាក់នៅក្នុងផ្នូរបុរាណចិនអស់រយៈពេល ២២០០ឆ្នាំ ដោយពិពណ៌នា អំពីមាគ៌ានៅក្នុងខ្លួនមនុស្ស ដែលធ្វើឲ្យពួកគេក្លាយជាអត្ថបទ កាយវិភាគវិទ្យាចំណាស់ ជាងគេបំផុត នៅលើពិភពលោក នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ឯកសារទាំងនោះ ត្រូវបានរកឃើញដំបូង នៅទសវត្សឆ្នាំ១៩៧០ ដោយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការ នៅកន្លែងបញ្ចុះសព Mawangdui នៅChangsha ប៉ុន្តែក្រុមនេះមិនអាចបកស្រាយឡើយ ហើយអត្ថបទនេះនៅតែជាអាថ៌កំបាំង ដដែលរហូតមកដល់ពេលនេះ ។ ក្រុមអ្នកស្រាវជ្រាវបានរៀនភាសា គ្រៀមភាសាដែលអនុញ្ញាត ឲ្យពួកគេអាន អត្ថបទ Mawangdui ពិពណ៌នាអំពីការរៀបចំរាងកាយ ក្នុងទម្រង់នៃការបែងចែក និងរោគសញ្ញាទាក់ទង នឹងជំងឺនីមួយៗដែលអាចកើតឡើងនៅក្នុងមាគ៌ាទាំងនេះ។

មុនពេលការរកឃើញឫស នៃកាយវិភាគសាស្ត្រត្រូវបានឆ្លុះបញ្ចាំង ពីភាសាក្រិកបុរាណ ប៉ុន្តែការរកឃើញនេះសរសេរឡើងវិញ នូវផ្នែកសំខាន់ នៃប្រវត្តិសាស្រ្តចិន។ ការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យBangor ក្នុងទស្សនាវដ្តី The Anatomical Recordថា អត្ថបទវេជ្ជសាស្ត្រ Mawangdui ត្រូវបានរកឃើញតែ៤០ ឆ្នាំមុនប៉ុណ្ណោះ គ្មាននរណាម្នាក់បានគិតឡើយ ថា ពួកគេគឺជាអាត្លាស កាយវិភាគវិទ្យា ៕ ដោយ៖លី ភីលីព

Most Popular

To Top