អាមេរិក ៖ តាមការសិក្សាបង្ហាញថា ក្មេងជំទង់ដែលទទួលបានការថែទាំ ពីឪពុកម្តាយរបស់ពួកគេ ដោយក្តីស្រឡាញ់ ទំនងជាមិនងាយ នឹងរងការវាយលុក តាមប្រព័ន្ធអ៊ីនធើណេត ជាងកុមារមានភាពវង្វេងវង្វាន់ នៃក្រុមគ្រួសារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការស្ទង់មតិមួយ បានសាកសួរយុវជនអាមេរិកជាង ១២,០០០ នាក់មានអាយុពី១១ទៅ ១៥ ឆ្នាំអំពីទំនាក់ទំនងគ្រួសារ និងបទពិសោធន៍របស់ពួកគេជាមួយនឹងការសម្លុត។ ការសិក្សាអង្កេត មិនអាចបង្ហាញថា គ្រួសារដែលគ្មានសេចក្តីស្រឡាញ់ បណ្តាលឲ្យកុមារក្លាយជាមនុស្ស ធ្វើបាបនោះឡើយ ប៉ុន្តែវាបង្កើតទំនាក់ទំនងរវាងអ្នកទាំង២។
នៅក្នុងការពិសោធន៍ គ្រប់គ្រងដោយសាកលវិទ្យាល័យញូវយ៉ក ការគំរាមកំហែងតាមអ៊ីនធើណេត ត្រូវបានកំណត់ថា ជាឥរិយាបទណាមួយ ដែលរួមមានការយាយីការជេរប្រមាថ ការគំរាមកំហែង ឬការផ្សព្វផ្សាយពាក្យ ចចាមអារ៉ាម តាមអ៊ីនធើណេត ។
នៅចក្រភពអង់គ្លេស ៤៣ ភាគរយនៃក្មេងជំទង់រាយការណ៍ថា មានបទពិសោធន៍ ទាក់ទងនឹងការរំលោភបំពាន តាមអ៊ីនធើណេត ខណៈអាមេរិក មានច្រើនជាងពាក់កណ្តាល។ លទ្ធផលនៃការសិក្សា ត្រូវបានចេញផ្សាយថា យុវវ័យជាច្រើនកំពុងដាច់ពីគ្នា ដោយមានតែប្រព័ន្ធផ្សព្វផ្សាយសង្គម និងឧបករណ៍អនឡាញ សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះ៕ដោយ៖លី ភីលីព


