ព័ត៌មានអន្តរជាតិ

នៅចាំមេដឹកនាំ ហ្គាដាហ្វីអត់? តើប្រវត្តិខ្លះៗ របស់គាត់យ៉ាងណា បានក្លាយទៅជាមេដឹកនាំ ប្រទេសលីប៊ី?

ប្រវត្តិសាស្ត្រ ៖ រំលឹកឡើងវិញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៩ នៅពេលដែលមេទ័ព វ័យក្មេងអាយុទើបតែ២៧ឆ្នាំ មានឈ្មោះមូអាម៉ាអាល់ហ្គាដាហ្វី បានដឹកនាំផែនការរដ្ឋប្រហារមួយ នៅក្នុងប្រទេសលីប៊ី ដើម្បីទំលាក់ស្តេចព្រះអង្គ King Idris Iហើយផែនការនេះ បានទទួលជោគជ័យ ជាស្ថាពរដោយហ្គាដាហ្វី ក្រោយមកក៏បានឡើង ធ្វើជាមេដឹកនាំរបស់ប្រទេស សំបូរប្រេងកាតមួយនេះ។

ហ្គាដាហ្វី គឺជាកូនកសិករម្នាក់ និងបានចាប់កំណើត នៅលើតំបន់វាលខ្សាច់ នៃប្រទេសលីប៊ី កាលពីឆ្នាំ១៩៤២ ។ គាត់បានបញ្ចប់ថ្នាក់ សកលវិទ្យាល័យ នាឆ្នាំ១៩៦៣ ជាមួយនឹងសកលវិទ្យាល័យជាតិ នៃប្រទេសលីប៊ីនិងបានបន្តថ្នាក់យោធា នៅឯទីក្រុងBanghaziនាឆ្នាំ១៩៦៥ ។ ក្រោយមករយៈអស់ប្រមាណជា៤ឆ្នាំ គាត់បានខិតខំបំពេញការងារ និងសន្សំក្រុមស្ម័គ្រស្មោះរបស់ខ្លួន ដើម្បីត្រៀមរៀបចំធ្វើរដ្ឋប្រហារ ទំលាក់ស្តេចKing Idris។

រហូតមកដល់ឆ្នាំ ១៩៦៩ ក្រុមទាហានជាច្រើន របស់លោកហ្គាដាហ្វី បានរៀបចំខ្លួន បានយ៉ាងល្អ ហើយបានរងចាំរហូតដល់ពេល ដែលស្តេចលីប៊ីអង្គនេះធ្វើដំណើរ ចាកចេញពីប្រទេស ដើម្បីព្យាបាលជំងឺ ប៉ុន្តែការធ្វើរដ្ឋប្រហាររបស់គាត់ គឺធ្វើឡើងដោយពុំមានការបង្ហូរឈាមគ្នា រវាងកងកម្លាំងប្រដាប់អាវុធ និងប៉ះពាល់ដល់អាយុជិវិត របស់ពលរដ្ឋស៊ិវិលរបស់គាត់ឡើយ។

ស្តេច King Idris ដែលក្រោយមក បានទទួលដំណឹង នៃការធ្វើរដ្ឋប្រហារនេះ ក៏បានធ្វើដំណើរ រត់គេចពីប្រទេសតួកគី ទៅកាន់ប្រទេសក្រិកមុន នឹងអាចសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេស អេហ្ស៊ីប បានសម្រេចហើយទ្រង់បានចូលទីវង្គត់ នៅក្នុងទីក្រុងCairoនាឆ្នាំ១៩៨៣៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top