បរទេស ៖ យោងតាមការឲ្យដឹង ពីអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ថា ណាតូ បានឲ្យដឹងថា យន្តហោះចម្បាំងរបស់កងកម្លាំងទ័ពជើង អាកាសប្រទេសកាណាដា នាពេលថ្មីៗនេះ បានធ្វើដំណើរទៅដល់ប្រទេស រ៉ូម៉ានីហើយ ដើម្បីចាប់ផ្តើមធ្វើបេសកកម្មល្បាត ដែនអាកាសដែលកាន់តែប្រសើរឡើង របស់ពួកគេ នៅថ្ងៃអាទិត្យនេះ។
យន្តហោះចម្បាំង CF-18 Hornet ចំនួន៦គ្រឿង និងបុគ្គលិកប្រហែល១៣៥នាក់ មកពីកងកម្លាំងប្រដាប់អាវុធប្រចាំ នៅរ៉ូម៉ានីរបស់កាណាដា បានទទួលវិញ្ញាបនប័ត្រ ស្តីពីការត្រៀមលក្ខណៈរួចរាល់ នៅក្នុងពិធីមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានកងទ័ពអាកាស Mikhail Kogainiceanu ក្នុងប្រទេសរ៉ូម៉ានីភាគនិរតី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ Fernando de la Cruz Caravaca ជាមេបញ្ជាការ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ ដែនអាកាស នៅមូលដ្ឋានទ័ពអាកាស Torrejón ក្នុងប្រទេសអេស្ប៉ាញ បាននិយាយប្រាប់ដូច្នេះថា “ប្រត្តិបត្តិការល្បាតដែនអាកាសណាតូ គឺជាផ្នែកមួយ នៃគោលការណ៍ការពាររួមគ្នា ដែលជាឆ្អឹងខ្នងមួយសម្រាប់សម្ពន្ធមិត្ត”៕
ប្រែសម្រួល៖ប៉ាង កុង