ព័ត៌មានអន្តរជាតិ

អាមេនី និងរុស្សីចាប់ផ្តើម ធ្វើសមយុទ្ធយោធារួមគ្នា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍បានឲ្យដឹងថាប្រទេសអាមេនីបានចាប់ផ្តើមធ្វើ សមយុទ្ធយោធាហើយជាមួយនឹងយោធានៃប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើងនៃប្រទេសអាមេនី។

យោងតាមរបាយការណ៍ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថាកងទ័ពបានធ្វើ ការហ្វឹកហាត់ដែលរួមមានទាំងការបើកបររថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជាការធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើ អាវុធកាំភ្លើងត្បាល់រថក្រោះកាំភ្លើងធំនិងកាំភ្លើងយន្តប្រឆាំងយន្តហោះផងដែរ។

គួរឲ្យដឹងដែរថាទាហានប្រហែល ១០០០ នាក់មកពីតំបន់យោធាភាគខាងត្បូងរុស្ស៊ីនិងគ្រឿងបរិក្ខារយោធា ៣០០ គ្រឿងរួមមានយន្ដហោះចម្បាំងយន្ដហោះយោធាផ្សេងទៀត និងយន្តហោះគ្មានមនុស្សបើកបានចូលរួមក្នុងសមយុទ្ធនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top