ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការអាមេរិក៖ កូរ៉េខាងជើង កំពុងរង់ការការ បោះឆ្នោតដើម្បីបន្ត កិច្ចពិភាក្សាគ្នា

បរទេស៖ អតីតមេបញ្ជាការជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែរង់ចាំ រហូតដល់ឆ្នាំ២០២១ ដើម្បីបន្តកិច្ចពិភាក្សាការទូតជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិការួច។ 

លោកឧត្តមសេនីយ៍ Vincent Brooks ដែលធ្លាប់បម្រើការជាមេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សាការពារជាតិសេអ៊ូលប្រចាំឆ្នាំថា ប្រទេសកូរ៉េខាងជើង នឹងទាញយកប្រយោជន៍ពីការបោះឆ្នោត របស់កូរ៉េខាងត្បូង សម្រាប់ក្រុមចរចាកាន់តែប្រសើរឡើង។ 

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកប្រទេសកូរ៉េខាងត្បូងវិញ នឹងប្រារព្ធធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងឆ្នាំ២០២២ ហើយបេក្ខជននឹងត្រូវចូលរួមប្រកួតប្រជែងសម្រាប់ តំណែងនេះនៅឆ្នាំក្រោយ៕ 

Most Popular

To Top