បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា បានសរសេរថា ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ពីជំហរបស់ អាមេរិកថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដោះស្រាយជម្លោះ រវាងឥណ្ឌានិងចិន ជុំវិញព្រំដែន ដែលស្ថិតនៅ ភាគខាងលិចភ្នំហិម៉ាឡៃ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពនេះគឺអាក្រក់ណាស់ ដោយបន្ថែមថាប្រទេសទាំងពីរកំពុង“ ធ្វើវាឱ្យបានខ្លាំងក្លា ជាងអ្វីដែលមនុស្សជាច្រើន បានយល់ពីបញ្ហានេះ។ គួរឲ្យដឹងដែរថា ភាគីទាំងពីរ បានដាក់ពង្រាយកម្លាំងបន្ថែមទៀត នៅតាមព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នា កាលពីខែមិថុនា ក្នុងអំឡុងពេលដែលទាហានឥណ្ឌា ២០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា។
មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌានិងចិន បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ដែលជាទំនាក់ទំនងនយោបាយកម្រិតខ្ពស់បំផុត ចាប់តាំងពីភាពតានតឹងបានផ្ទុះឡើង នៅតាមព្រំដែនភ្នំ ដែលមានជម្លោះកាលពីខែឧសភា៕
ប្រែសម្រួល៖ស៊ុនលី

