សេអ៊ូល៖ រូបភាពផ្កាយរណប បានបង្ហាញសកម្មភាព នៅឯកន្លែងផលិតនាវាមុជទឹកដ៏សំខាន់ របស់កូរ៉េខាងជើង ក្នុងសញ្ញាមួយ ដែលអាចថាប្រទេសកុម្មុយនិស្តមួយនេះ អាចនឹងត្រៀមបាញ់សាកល្បង មីស៊ីលបាលីស្ទីកឆ្លងទ្វីប (SLBM) ។
សូចនាករបឋម ដែលបង្ហាញពីការត្រៀម សម្រាប់ការបាញ់បង្ហោះមីស៊ីល SLBM គឺវត្តមាននាវា នៅឯកន្លែងផលិតនាវា Sinpo នៅឆ្នេរសមុទ្រខាងកើតរួមទាំងនាវាមួយ ដែលស្រដៀងទៅនឹងនាវា ដែលធ្លាប់ប្រើ ដើម្បីធ្វើតេស្ដកន្លងមក។
សូចនាករមួយផ្សេងទៀត អាចមានវត្តមាននៃនាវាមុជទឹកមួយ ដែលមិនមែនមានតែមួយនោះ ប៉ុន្តែនាវាមុជទឹក ROMEO ចំនួន ២ គ្រឿងបានបោះយុថ្កា នៅឈូងសមុទ្រ នៃមូលដ្ឋាននាវាមុជទឹកនៅលើកោះ Mayang នៅក្បែរឆ្នេរ Sinpo កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕ ដោយ៖ ឈូក បូរ៉ា