បរទេស៖ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Mark Esper បានការពារប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការអះអាងដែលថា លោកប្រធានាធិបតី បាននិយាយមាក់ងាយ ចំពោះការលះបង់របស់ទាហានអាមេរិក ដែលបានស្លាប់ ដោយធ្វើការអត្ថាធិប្បាយ ផ្ទុយពីពួកគេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតយុទ្ធជនកងទ័ពអាមេរិកជាង ៦០០ នាក់ បានចេញលិខិតចំហមួយ ដើម្បីបង្ហាញការគាំទ្រ ដល់លោក ដូណាល់ ត្រាំ បន្ទាប់ពីទស្សនាវដ្តី Atlantic បានវាយប្រហារ ប្រធានាធិបតីអាមេរិក ពីបទចោទប្រកាន់ថា មិនគោរពចំពោះទាហានអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមលោក។
លិខិតដែលទទួលបាន ដោយគេហទំព័រព័ត៌មាន Breitbart ថា «ថ្មីៗនេះសារព័ត៌មាន ដែលគ្មានមូលដ្ឋាន បានវាយប្រហារប្រឆាំង នឹងលោកប្រធានាធិបតី ត្រាំ ពីប្រភពអនាមិក គ្រាន់តែជាឧទាហរណ៍មួយទៀត នៃជំរៅដែលគូប្រជែងរបស់ប្រធានាធិបតី ដែលមានឆន្ទៈមក ដើម្បីបែងចែកប្រទេសជាតិ និងចូលរួម ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នេះ។
ឯកសារនោះបានបន្ថែមថា“ អ្នកណាដែលស្គាល់ លោកប្រធានាធិបតី ត្រាំ បានឃើញសេចក្តីស្រឡាញ់ និងការគោរពរបស់គាត់” ចំពោះយោធានិងអតីតយុទ្ធជនអាមេរិក ដែលនេះជាមូលហេតុ ដែលអតីតយុទ្ធជនចំនួន ៦៧៤ នៃពួកគេគឺ“ អតីតយុទ្ធជនពីគ្រប់ជំនាន់” បានសម្រេចចិត្តបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ពួកគេ ចំពោះលោកប្រធានាធិបតី៕
ប្រែសម្រួលៈ ណៃ តុលា