បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ច តំបន់ដែលរងការ វាយប្រហារពីព្យុះទីហ្វុង និងបានចេញបញ្ជា ឲ្យសមាជិកបក្សចំនួន១២.០០០នាក់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យល្អប្រសើរឡើងវិញ នៅថ្ងៃសៅរ៍សប្ដាហ៍មុន ស្របពេលដែលដកហូតតំណែង ប្រធានបក្សប្រចាំ ខេត្តមួយរូប។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News បានឲ្យដឹងថា ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានចេញផ្សាយខ្សែវីដេអូដែលលោក គីម ជុងអ៊ុន ជួបប្រជុំជាមួយមន្ត្រីកូរ៉េខាងជើង និងដើរមើលក្នុងតំបន់នានា ដែលរងការវាយប្រហារពីព្យុះទីហ្វុង ។
កាសែតកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោល នយោបាយប្រតិបតិ្ត ស្តីពីកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នៅក្នុងតំបន់រងការ វាយប្រហារដោយព្យុះទីហ្វុង ផ្តោតសំខាន់លើវិធានការលម្អិតនានា ដូចជាការរៀបចំបុគ្គលិកកសាងអគារ បញ្ជូនទៅតំបន់ទាំងអស់នោះ ការរចនាប្លង់ និងការបញ្ជូនសម្ភារៈនានា ៕ប្រែសម្រួល៖ប៉ាង កុង
