ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ការរឹតត្បិត ទិដ្ឋាការថ្មី ដែលផ្តោតលើប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក

ប៉េកាំង ៖ នៅក្នុងជុំចុងក្រោយ នៃការប៉ះទង្គិចគ្នា រវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ របស់គ្នាទៅវិញទៅមក អាជ្ញាធរចិនបានដាក់កម្រិតការ ផ្តល់ទិដ្ឋការថ្មី ដល់អ្នកសារព័ត៌មានបរទេស ដែលធ្វើការឱ្យស្ថាប័ន សារព័ត៌មានអាមេរិក នៅប្រទេសចិន ក្នុងពេលភាពតានតឹង ទ្វេភាគីកំពុងកើនឡើង ។

កាលពីសប្តាហ៍មុនក្នុងអំឡុងពេល នៃការបន្តលិខិតសម្គាល់របស់ពួកគេ ដែលជាធម្មតាមានរយៈពេលមួយឆ្នាំ អ្នកសារព័ត៌មានមួយចំនួន ត្រូវបានប្រគល់លិខិតមួយ ដែលថាពាក្យសុំ របស់ពួកគេកំពុងត្រូវបានដំណើរ ការជំនួសប័ណ្ណព័ត៌មានថ្មី ។ ពួកគេត្រូវបានណែនាំឱ្យកាន់លិខិតនោះរួមជាមួយប័ណ្ណព័ត៌មាន ដែលផុតកំណត់របស់ពួកគេ ជាភស្តុតាង នៃអត្តសញ្ញាណអ្នកសារព័ត៌មាន។

ដោយសារទិដ្ឋាការចិន របស់ពួកគេត្រូវបានចងភ្ជាប់នឹង កាតសារព័ត៌មាន របស់ពួកគេអ្នកកាសែតទាំងនេះ ត្រូវបានចេញទិដ្ឋាកាថ្មី ដែលមានសុពលភាពរយៈពេលតែពីរខែប៉ុណ្ណោះ ដែលខ្លីជាងធម្មតា ក្នុងរយៈពេលមួយឆ្នាំ។

អាជ្ញាធរចិនបានបញ្ជាក់យ៉ាងច្បាស់ថា លិខិតបញ្ជាក់សារព៌តមានបណ្តោះអាសន្ន – និងទិដ្ឋាការដែលភ្ជាប់ទៅ នឹងពួកគេ អាចត្រូវបានដកហូតវិញ គ្រប់ពេលវេលា ដែលធ្វើឲ្យអ្នកសារព័ត៌មាន ដែលរងផលប៉ះពាល់ស្ថិត ក្នុងភាពខ្វះចន្លោះ ដោយមិនបានដឹងច្បាស់ថាតើរយៈពេលប៉ុន្មាន ដែលពួកគេអាចស្នាក់ នៅក្នុងប្រទេសចិនបាន៕

ដោយ ឈូក បូរ៉ា

Most Popular

To Top