ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជ្រើសរើសកូរ៉េខាងត្បូង ជាកន្លែងផលិតវ៉ាក់សាំង ការពារមេរោគកូវីដ ១៩ របស់ខ្លួន សម្រាប់ទីផ្សារអាស៊ី

បរទេស៖ ប្រទេសរុស្ស៊ីបានជ្រើសរើស ប្រទេសកូរ៉េខាងត្បូង ជាកន្លែងផលិតវ៉ាក់សាំង ការពារមេរោគកូវីដ ១៩ របស់ខ្លួនសម្រាប់ទីផ្សារអាស៊ី។ នេះបើយោងតាមប្រធានមូលនិធិទ្រព្យ សម្បត្តិអធិបតេយ្យភាពធំបំផុត របស់ពិភពលោក ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) លោក Kirill Dmitriev បានប្រាប់កាសែត The Korea Times នៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះថា ប្រទេសរបស់លោកបានចាប់ផ្តើម នីតិវិធីដើម្បីផ្គត់ផ្គង់ ដល់ប្រទេសកូរ៉េខាងត្បូង នូវវ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូង ក្នុងពិភពលោកប្រឆាំង នឹងមេរោគនេះ។

លោកថា “ កូរ៉េខាងត្បូងអាចជាដៃគូដ៏អស្ចារ្យ ក្នុងការផលិតឱសថ Sputnik V” ។

លោកថា «យើងកំពុងពិភាក្សា ជាមួយក្រុមហ៊ុនឱសថធំ ៗ ពីររបស់កូរ៉េ ដែលមានសមត្ថភាព ផលិតដើម្បីផលិតវ៉ាក់សាំង នៅកូរ៉េខាងត្បូង និងមានសក្តានុពលក្នុងការផ្គត់ផ្គង់ មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញទៅកាន់ប្រទេសដទៃទៀត នៅអាស៊ីផងដែរ»៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top