ព័ត៌មានអន្តរជាតិ

ឌីស នៃភពមួយ ស្រដៀងភព Tatooine វិលជុំវិញព្រះអាទិត្យ ៣ក្នុងប្រព័ន្ធមួយមាន ពន្លឺពីចម្ងាយ

អង់គ្លេស ៖ ភព Tatooine ជាភពមួយស្រដៀង ឈុតឆាកសង្គ្រាម ផ្កាយ “Luke Skywalker” មានព្រះអាទិត្យ២ ធ្វើឲ្យតារាវិទូយល់ កាន់តែច្បាស់ អំពីរបៀបប្រព័ន្ធផ្កាយពហុស្មុគស្មាញទាំងនេះ បង្កើតបានជាការពិត ដោយមានពន្លឺព្រះអាទិត្យ នៅឆ្ងាយត្រូវបង្ខូចទ្រង់ទ្រាយ ដោយរបាំទំនាញផែនដី នៃផ្កាយម្ចាស់ផ្ទះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប្រព័ន្ធផ្កាយវ័យក្មេងចម្លែកមួយ មានអាយុកាល១,២០០ ឆ្នាំពន្លឺពីផែនដីត្រូវបានគេសិក្សា ដោយប្រើ តេឡេស្កុប ដែលមានអនុភាព ប៉ុន្តែមិនដូចTatooineឡើយ ប្រព័ន្ធបង្កើតថ្មីនេះមានផ្កាយ៣ ។ ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Exeter បានតាមដាន របាំទំនាញផែនដី របស់ពួកគេ ហើយបានរកឃើញថា កម្លាំងដ៏អស្ចារ្យ ដែលពួកគេបំបែកខ្លួន និងបង្ខូចទ្រង់ទ្រាយពពកធូលី បង្កើតជាភពនៅជុំវិញ ដែលជាទូទៅមានរាងដូចឌីស ។

នេះមានន័យថា ភពដែលនឹងកើតឡើង នៅពេលក្រោយក្នុងពពកឌីសនេះ នឹងមិនស្ថិតនៅលើផ្ទៃរាបស្មើដូចបានឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងទេ។ ផ្ទុយទៅវិញពួកគេ នឹងមានមុំខុសៗគ្នាពីព្រោះពពកដែលបច្ចុប្បន្នកំពុងត្រដរខ្យល់យ៉ាងខ្លាំង ។ ក្រុមតារាវិទូនិយាយថា ទស្សនៈពីភពមួយក្នុងចំណោមភព ទាំងនេះនឹងស្រដៀងនឹងឈុតឆាក សង្គ្រាមផ្កាយនៅលើ Tatooine តែមានព្រះអាទិត្យបន្ថែមមួយ ។

អ្នកស្រាវជ្រាវបានដឹងជាយូរមកហើយថា ភពខ្លះមាននៅក្នុងប្រព័ន្ធ ព្រះអាទិត្យមានផ្កាយច្រើនជាងមួយ វាត្រូវបានគេគិតថា ច្រើនជាងពាក់កណ្តាល នៃប្រព័ន្ធផ្កាយទាំងអស់មានយ៉ាងហោច ណាស់២ដែរ។ ពួកគេក៏បានដឹង អំពីរបៀបដែលភពបង្កើតឡើង នៅក្នុងពពកធូលីមានរាង ដូចឌីសអស់រយៈពេលជាង ២០០ ឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top