ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនម្នាក់ បានរិះគន់ពីភាពមិនពិតប្រាកដ នៃអត្ថបទថ្មីៗរបស់រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper ប្រឆាំងនឹងកងទ័ពរំដោះប្រជាជនចិន (PLA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានឲ្យដឹងថាអត្ថបទនោះ គឺពោរពេញទៅដោយផ្នត់គំនិត នៃសង្គ្រាមត្រជាក់និងភាពលំអៀង ខាងមនោគមវិជ្ជា ដោយមិនបង្ហាញការពិតដល់ PLA ។
ចេញផ្សាយនៅចុងខែសីហា អត្ថបទដែលមានចំណងជើងថា មន្ទីរបញ្ចកោណត្រូវបានរៀបចំឡើង សម្រាប់ប្រទេសចិន បានអះអាងថា PLA មិនមែនជាយោធា ដែលបម្រើប្រទេសជាតិនោះទេ ប៉ុន្តែជាកម្មសិទ្ធិ និងបម្រើឱ្យបក្សកុម្មុយនិស្តចិន ៕
ដោយ ឈូក បូរ៉ា


