ស៊ុយអែត ៖ ការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា កុមារដែលធ្លាប់មានជំងឺផ្តាសាយធម្មតា ពីមុនមានអង់ទីករអង្គបដិបក្ខ អាចការពារពួកគេពីការ វិវត្តទៅជាជំងឺរលាក ដែលមានឈ្មោះថា MIS-Cដែលកើតមមានឡើងពីមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ជំងឺដ៏កម្រនេះបណ្តាល មកពីការឆ្លងមេរោគជាមួយវីរុស SARS-CoV-2 គឺជាភ្នាក់ងារបង្កជំងឺតែមួយ ទទួលខុសត្រូវចំពោះជំងឺរាត ត្បាតបច្ចុប្បន្នហៅថា “មេរោគ COVID-19”។ ការស្រាវជ្រាវបានរកឃើញថា ជំងឺនេះត្រូវបានគេស្គាល់ថា ជារោគសញ្ញារលាកពហុប្រព័ន្ធចំពោះកុមារ (MIS-C) គឺខុសគ្នាទាំងជំងឺ COVID-19 និងជំងឺ Kawasaki ។
អ្នកជំនាញនៅវិទ្យាស្ថាន Karolinska នៅប្រទេសស៊ុយអែត បានប្រៀបធៀបកុមារមានសុខភាពល្អ ជាមួយនឹងកុមារទទួល រងពីជំងឺ MIS-C និងជំងឺ Kawasaki ។ ទោះយ៉ាងណាក៏ដោយគេដឹង តិចតួចអំពីមូលហេតុ ដែលកុមារខ្លះប្រហែលមួយខែ បន្ទាប់ពីឆ្លងវីរុសនេះហើយវិវត្តទៅជារោគសញ្ញា MIS-C ។ សូចនាករនៃជំងឺនេះរួមមានកន្ទួល រមាស់ គ្រុន និងឈឺពោះ ក៏ដូចជារលាកស្រោមខួរ ក្អក និងឈឺក្បាល ។
ការធ្វើតេស្តិ៍ឈាមលើអ្នកជំងឺ MIS-Cចំនួន១៣ នាក់ ហើយអ្នកជំងឺ Kawasaki ចំនួន២៨ នាក់និងកុមារ ដែលមិនឆ្លងរោគបានបង្ហាញថា ក្រុម MIS-C ខ្វះអង់ទីករប្រឆាំងនឹងជំងឺ ផ្តាសាយធម្មតា ។ អ្នកស្រាវជ្រាវនិយាយថា វាអាចមានអង្គបដិប្រាណ ដែលទទួលបានបន្ទាប់ពីឆ្លងជំងឺផ្តាសាយ ធម្មតាអាចដើរតួក្នុងការ គ្រប់គ្រងការវិវត្តនៃ MIS-C ៕ ដោយ៖លី ភីលីព