ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់ តុលាការអន្តរជាតិ ទីក្រុងឡាអេ ជុំវិញ ឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ

បរទេស៖ យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃច័ន្ទ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្តើមរឿងក្ដីមួយដើម្បីពិនិត្យមើលថាតើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ បានប្រព្រឹត្តិប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាដែរឬទេ។ នៅក្នុងការផ្តល់សក្ខីកម្មតាមវីដេអូ យោធាទាំងពីរនាក់ បានសារភាពពីការសម្លាប់អ្នកភូមិ រាប់សិបនាក់នៅរដ្ឋរ៉ាក់ឃីនភាគខាងជើង និងបានបញ្ចុះសព ពួកគេនៅក្នុងរណ្តៅដ៏ធំមួយ។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យបានស្ថិតនៅក្នុងការឃុំឃាំងរបស់ក្រុមបះបោររបស់កងទ័ព Arakan ដែលបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅរដ្ឋ រ៉ាឃីន។ តាមពិតពួកគេបានទទួលការអនុញ្ញាតនៅក្នុងការឃុំឃាំងរបស់ក្រុមនេះ មុនពេលត្រូវបាន គេនាំទៅកាន់ប្រទេសហូឡង់។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើបុរសទាំងនោះបានបោះបង់ចោលតំណែង និងចែករំលែក រឿងរ៉ាវរបស់ពួកគេទេ។ កាសែត New York Times និយាយថា គេមិនអាចបញ្ជាក់ដោយឯករាជ្យនូវ អ្វីដែលទាហានបានសារភាពឡើយ។

សូមជម្រាបថា មីយ៉ាន់ម៉ា បានបដិសេធការ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ហើយនិយាយថា ប្រតិបត្តិការយោធារបស់ខ្លួននៅឆ្នាំ ២០១៧ ផ្តោតលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារប៉ុស្តិ៍ព្រំដែនប៉ូលីស។ តុលាការ ICC កំពុងស៊ើបអង្កេតការចោទប្រកាន់ ពីការធ្វើទុក្ខបុកម្នេញទៅលើពួកជនជាតិ ការនិរទេសដោយបង្ខំ និងបទឧក្រិដ្ឋផ្សេងទៀតប្រឆាំងនឹងមនុស្សជាតិ។ ទន្ទឹមនឹងនេះដែរប្រទេសមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍នៅឯតុលាការយុត្តិធម៌អន្តរជាតិ ដែលស្ថិតនៅក្នុងទីក្រុងឡាអេផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top