ព័ត៌មានអន្តរជាតិ

យន្តហោះប្រតិកម្ម របស់រុស្ស៊ី ហោះឡើងស្ទាក់យន្ត ហោះស៊ើបការណ៍ របស់អាមេរិក ដែលហោះរំលងសមុទ្រខ្មៅ

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្ម របស់រុស្ស៊ី Su-27 ចំនួន០១គ្រឿង បានហោះរំលងពីលើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ដើម្បីស្ទាក់ពីមុខយន្តហោះ ស៊ើបការណ៍មួយគ្រឿង របស់សហរដ្ឋអាមេរិក ។

ក្រុមផ្សព្វផ្សាយព័ត៌មាន Zvezda របស់ក្រសួងការពារជាតិ បានឲ្យដឹងថា “ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសរុស្ស៊ី បានរកឃើញគោលដៅដែន អាកាសមួយដែលនៅជិតព្រំដែន របស់ប្រទេសរុស្ស៊ី នៅលើសមុទ្រខ្មៅ” ។

ខាង Zvezda បានឲ្យដឹងថា សហសេវឹកនៃយន្តហោះប្រតិកម្ម Su-27 បានកំណត់អត្តសញ្ញាណគោលដៅ ដែលយន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិក គឺយន្តហោះ RC-135 ។

ក្រុមព័ត៌មានខាងលើបានបញ្ជាក់ថា បន្ទាប់ពីយន្តហោះសហរដ្ឋអាមេរិក បានហោះផុតពីដែនព្រំដែន របស់រុស្ស៊ី យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានវិលមកទីលានយន្តហោះវិញ ប្រកបដោយសុវត្ថិភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top