ព័ត៌មានអន្តរជាតិ

ការបន្តការសាកល្បង អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺនៅចាំតែពេលវេលា អំណោយផល

វ៉ាស៊ីនតោន ៖ អតីតមន្រ្តីស៊ើបការណ៍ អាមេរិកម្នាក់បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀម ខ្លួនជាស្រេច ដើម្បីបន្តការសាកល្បង នុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការលើកទឹកចិត្ត ឬការដាក់ទណ្ឌកម្មខ្លាំងក្លា សម្រាប់រដ្ឋកុម្មុយនិស្តមួយនេះ ។

លោក Markus Garlauskas អតីតមន្រ្តីស៊ើបការណ៍ សម្ងាត់កូរ៉េខាងជើង ប្រចាំនៅការិយាល័យ នាយកស៊ើបការណ៍ជាតិ បានលើកឡើងថា“ ធាតុដ៏ធំមួយទៀត ដែលយើងត្រូវគិត គឺការធ្វើតេស្តអាវុធបន្ថែមទៀត ប្រហែលជាគ្រាន់តែរង ចាំពេលវេលាប៉ុណ្ណោះ” ។

ក្នុងសិក្ខាសាលានិមិត្ម ដែលមានចំណងជើងថា“ ទិសដៅថ្មីមួយ សម្រាប់គោលនយោបាយ អាមេរិកស្តីពីកូរ៉េខាងជើង” លោកថាលោក គីម ជុងអ៊ុនផ្ទាល់បានបញ្ជាក់ដោយផ្ទាល់ថា កូរ៉េខាងជើងលែងជាប់ជំពាក់ នឹងការសន្យារបស់ខ្លួនពីមុន ដែលមិនឱ្យសាកល្បងមីស៊ីលផ្លោង នុយក្លេអ៊ែរ និងអន្តរទ្វីប (ICBM)ទៀតហើយ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top