ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន សង្កត់ធ្ងន់លើកូរ៉េខាងជើង និងចិន ជាការគំរាមកំហែងក្នុងតំបន់

តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Taro Kono បានគូសបញ្ជាក់អំពីភាពចាំបាច់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក កាលពីថ្ងៃពុធដោយជ្រើសរើស ប្រទេសកូរ៉េខាងជើង និងចិន ជាការគំរាមកំហែង ដល់ប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេស ដែលមានគំនិតដូចគ្នា នៅក្នុងតំបន់។

ប្រមុខការពារជាតិជប៉ុន លោក Taro បានលើកឡើងថា “ប្រទេសចិន បានបង្កើនការចំណាយការពារជាតិ របស់ពួកគេយ៉ាងខ្លាំងក្នុងរយៈពេល (៣០) ឆ្នាំចុងក្រោយនេះ” ។

ប្រមុខការពារជាតិជប៉ុនរូបនេះ បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយមជ្ឈមណ្ឌល ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ថា “លើសពីនេះយើងឃើញប្រទេស កូរ៉េខាងជើង ក៏កំពុងអភិវឌ្ឍសមត្ថភាព មីស៊ីលយ៉ាងខ្លាំង ។ យើងចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះចេតនារបស់ពួកគេ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top