ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក ប្រើប្រាស់បច្ចេកទេសថ្មី ដើម្បីចាប់សញ្ញា អាវុធគីមី

បរទេស ៖ កងទ័ពសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជូនឧបករណ៍ កាន់តែរសើបថ្មីមួយ សម្រាប់តាមដាន ចាប់សញ្ញាអាវុធគីមី ឲ្យដល់អង្គភាពនានា ដែលងាយរងផលប៉ះពាល់ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ របស់កងទ័ពអាមេរិក កងទ័ពសកម្ម និងអង្គភាពកងកម្លាំងបម្រុងនិងការពារជាតិ បានចាប់ផ្តើមទទួលបានប្រព័ន្ធការពារ ការសាយភាយសារធាតុគីមី និងការពារការឆ្លងរោគ ដែលគេហៅកាត់ថា CIDAS នោះហើយ។

គួរបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ អាចចាប់សញ្ញាអាវុធគីមីបានយ៉ាងត្រឹមត្រូវ ក្នុងកម្រិតកំហាប់ទាបជាង និងអាចជួយអ្នកជំនាញ ផ្នែកត្រួតពិនិត្យធ្វើការកំណត់ថា តើការបំបាត់ការឆ្លងរោគ មានដំណើរការល្អដែរឬក៏អត់ ហើយនាពេលបច្ចុប្បន្ននេះ កងទ័ពអាមេរិកកំពុងតែបំពាក់ ប្រព័ន្ធនោះដល់អង្គភាពទាំងអស់ ដែលនៅក្នុងតំបន់មានការគម្រាមកំហែង ពីសារធាតុគីមីពុល៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top