បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា នាវាទ័ពជើងទឹក សហរដ្ឋអាមេរិក បានចូលរួមជាមួយនាវាជើងទឹក របស់ប្រទេសអង់គ្លេស និងប្រទេសន័រវេស សម្រាប់សមយុទ្ធហ្វឹកហាត់ នៅលើតំបន់រង្វង់អាក់ទិក នៅក្នុងសមុទ្រ Barents នាសប្ដាហ៍នេះ។
ដឹកនាំដោយកងទ័ពជើងទឹកអង់គ្លេស នាវាពិឃាតសមត្ថភាព មីស៊ីល USS Ross បានរួមគ្នាជាមួយនាវាចម្បាំង ទ័ពជើងទឹកអង់គ្លេស HMS Sutherland និងនាវាចម្បាំងកងទ័ពជើងទឹកន័រវេស HNoMS សម្រាប់សមយុទ្ធយោធា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិ របស់ប្រទេសអង់គ្លេស បាននិយាយដូច្នេះថា “ពួកគេនឹងធ្វើប្រតិបត្តិការ ក្នុងលក្ខខណ្ឌបែបប្រយុទ្ធ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការយល់ដឹងរបស់យើង ចំពោះបរិយាកាស ដែលលំបាក ក្នុងខណៈជួយរក្សាសន្តិភាពនៅក្នុងតំបន់” ៕
ប្រែសម្រួល៖ប៉ាង កុង