ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធា ណាតូហៅតួកគី ថាជាសម្ពន្ធមិត្តដ៏មានតម្លៃ

បរទេស៖ បើទោះជាមានក្តីព្រួយបារម្ភជុំវិញ ភាពគឃ្លើនរបស់ប្រទេសតួកគីក៏ដោយ ក៏ការចូលរួមចំណែក របស់ប្រទេសតួកគីចំពោះអង្គការណាតូ ត្រូវបានលើកយកមកសរសើរ នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចមួយ ធ្វើឡើងដោយមេបញ្ជាការគណៈកម្មាធិការយោធា របស់អង្គការណាតូ នាសប្ដាហ៍នេះ។ 

មុនពេលធ្វើដំណើរចេញពីទី ក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ លោក Marshal Sir Stuart Peach បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសតួកគីធ្វើការរួមចំណែក យ៉ាងសំខាន់ ចំពោះប្រតិបត្តិការនិងសកម្មភាព នានារបស់អង្គការណាតូ។ អង្គការណាតូកំពុងតែធ្វើការងារ ដើម្បីពង្រឹងកិច្ចទប់ទល់និងការពាររួមគ្នាបន្ថែមទៀត និងដើម្បីការពារស្ថិរភាពនៅតាមព្រំដែនរបស់យើង ហើយតួកគីគឺកំពុងតែដើរតួនាទីដ៏សំខាន់មួយក្នុងរឿងទាំងពីរនោះ”។

គួរបញ្ជាក់ថា ក្នុងខណៈនៅក្នុងប្រទេសតួកគី លោក Marshal Sir Stuart Peach បានជួបគ្នាជាមួយមន្ត្រីយោធាតួកគីនានា រដ្ឋមន្ត្រីការបរទេស លោក Melvut Cavuslogu  និងរដ្ឋមន្ត្រីការពារជាតិ លោក Hulusi Akar នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top