ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដហោះហើរយន្ដហោះចារកម្ម លើឧបទ្វីបកូរ៉េ នៅមុនថ្ងៃខួប បង្កើតរដ្ឋកូរ៉េខាងជើង

សេអ៊ូល៖ តាមអ្នកតាមដាន អាកាសចរណ៍ម្នាក់ បានឲ្យដឹងថា យន្ដហោះចារកម្មរបស់អាមេរិក បានបន្ដហោះហើរ លើប្រទេសកូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង នៅថ្ងៃខួបបង្កើតរដ្ឋ។

យន្តហោះចារកម្ម របស់អាមេរិក Artemis CL-600 ត្រូវបានគេប្រទះឃើញ នៅលើមេឃពាសពេញ តំបន់រដ្ឋធានីកូរ៉េខាងត្បូង ក្នុងគោលបំណង ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង។

យន្ដហោះ Artemis គឺជាយន្តហោះស៊ើបការណ៍ តាមអាកាសដំបូងបំផុត របស់កងទ័ពសហរដ្ឋអាមេរិក ដោយឈរជើង សម្រាប់ប្រព័ន្ធត្រួតពិនិត្យអាកាស និងគោលដៅ ប្រព័ន្ធស៊ើបការណ៍សម្ងាត់ពហុបេសកកម្ម។

ការិយាល័យប្រតិបត្តិកម្មវិធី កងទ័ពសហរដ្ឋអាមេរិក បានឲ្យដឹង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីខែមុនថា“ វាផ្តល់នូវសមត្ថភាពខ្ពស់ ក្នុងការទប់ទល់នឹងសត្រូវជិតគ្នា”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top